ឯកឧត្តម ថោ ជេដ្ឋា បានដឹកនាំមន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ចុះពិនិត្យស្ថានភាពទឹក ការបង្កបង្កើនផលស្រូវប្រាំង


ព្រឹកថ្ងៃចន្ទ ១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៩ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ ចុះពិនិត្យស្ថានភាពទឹក ការបង្កបង្កើនផលស្រូវប្រាំងក្នុងខេត្តត្បូងឃ្មុំ និងបន្តចុះពិនិត្យដំណើរការជួសជុលកែលម្អប្រព័ន្ធស្រោចស្រព ទំនប់អូរអង្កាម មានទីតាំងនៅឃុំចាន់មូល ស្រុកមេមត់ ។ ការជួសជុល និងកែលម្អប្រព័ន្ធស្រោចស្រព ទំនប់អូរអង្កាម បានចាប់ផ្តើមអនុវត្តនៅថ្ងៃទី១៥ ខែមករាឆ្នាំ ២០១៩ ដោយមានទំហំការងារ ៖ ជួសជុលទំនប់ប្រវែង ៤០០ ម និងសង់សំណង់បង្ហៀរ ០១ កន្លែង មានប្រវែង ០៦ ម ។ មកដល់ពេលនេះការងារសម្រេចបានចំនួន ៣០% ហើយ និងគ្រោងបញ្ចប់នៅដើមខែកុម្ភៈ ឆ្នាំ ២០១៩ ខាងមុខ ។ ប្រព័ន្ធនេះទទួលប្រភពទឹកចេញ និងទឹកភ្លៀង ។ ក្រោយជួសជុល និងកែលម្អរួច ប្រព័ន្ធននេះមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សា ចំនួន ៣៧៥ ហត ។