វគ្គ​ផ្សព្វផ្សាយ​​អប់រំ​ពី​គ្រោះ​ថ្នាក់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ញៀន ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ និង​ការ​បង្ការទប់ស្កាត់ជំងឺអេដស៍​


ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជា​មួយ​អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន​រៀប​ចំ​​​​វគ្គ​ផ្សព្វផ្សាយ​​អប់រំ​ពី​គ្រោះ​ថ្នាក់​នៃ​ការ​ប្រើប្រាស់​គ្រឿង​ញៀន សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក​ និង​ការបង្ការទប់ស្កាត់ជំងឺអេដស៍​នៅ​តាម​គ្រឹះ​ស្ថាន​សិក្សា ដើម្បី​ធានា​បាន​ថា​សាលា​ជា​កន្លែង​ដែល​គ្មាន​ការ​ចែក​ចាយ និង​ប្រើប្រាស់​គ្រឿងញៀន ហើយ​សិស្សានុសិស្ស​យល់​ច្បាស់ និង​ចេះ​គោរព​ច្បាប់​ចរាចរណ៍​បាន​ត្រឹម​ត្រូវ ដើម្បី​ជៀសវាង​គ្រោះ​ថ្នាក់​នៅ​តាម​ដង​ផ្លូវ យល់​ច្បាស់​ពី​គ្រោះថ្នាក់​នៃ​មេរោគ​អេដស៍​។