ឯកឧត្តម សុខ ឥសាន បានអះអាងថា ការបន្តប្រើប្រាស់​​ស្លាកសញ្ញា ​(ប្រើឡូហ្គោ) របស់(CNRP) គឺជាការរំលោភច្បាប់


ភ្នំពេញ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជាឯកឧត្តម សុខ ឥសាន បានអះអាងថា ការបន្តប្រើប្រាស់​​ស្លាកសញ្ញា ​(ប្រើឡូហ្គោ) របស់អតីតគណបក្សសង្រ្គោះជាតិ (CNRP) គឺជាការរំលោភច្បាប់ហើយ ដែលនឹងត្រូវទទួលទោស ។

ការលើកឡើងរបស់អ្នកនាំពាក្យ គណបក្សកាន់អំណាច ខណៈអ្នកប្រឆាំងរបស ​អតីតបក្ស​​​​សង្គ្រោះជាតិន ​បន្តប្រើឡូ​ហ្គោរូប​ព្រះអាទិត្យដែលនិមិត្តសញ្ញា របស់បក្សដដែល។ ជាងនេះអតីតបក្សនេះតែង​តែ ចេញសេចក្តីថ្លៃងកាត៍នានាដោយ ប្រើរូបឡូហ្គោបក្សថែមទៀតផង។ ក្នុងពេលគណបក្សមិនមានរូបរាង ដិយសារតែការរំលាយចោល ពីអំណាចតុលាការ កាលពីចុងឆ្នាំ២០១៧ ។

ឯកឧត្តម សុខ សាន បានឱ្យដឹងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ថា អតីតបក្សប្រឆាំ ​ត្រូវបាន​​តុលាការ​កំពូល សម្រេចរំលាយចោលរួចហើយ កាលពីថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​ ដូច្នេះ​រាល់រចនាសម្ព័ន្ធ​ ឡូហ្គោរបស់អតីតបក្សនេះ ​ត្រូវអស់សុពលភាពប្រើប្រាស់ហើយ​ ។

ឯកឧត្តមបញ្ជាក់ថា “បើមានអ្នកណាប្រើប្រាស់ទៀត ​គឺជាទង្វើខុសច្បាប់​ ដោយសារប្រឆាំងនឹងសាល​ដីកា​សា្ថពរ និងបិទផ្លូវតវ៉ារបស់តុលាការកំពូល​ មានន័យថាប្រឆាំងច្បាប់​” ។

អ្នកនាំពាក្យកាន់អំណាចបន្ថែមថា សមត្ថកិច្ចមានភារកិច្ចអនុវត្តច្បាប់​ ណែនាំឲ្យមានករគោរព និងអនុវត្តឲ្យបានត្រឹមត្រូវ​ បើនៅតែរឹងទទឹង​ត្រូវមានវិធានការណ៏ទប់ស្កាត់ និងបង្ក្រាបហើយ​ ៕