អភិបាលខេត្តព្រះវិហារ បានអញ្ចើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីច្បាប់សំណង់ និងបទដ្ឋានគតិយុត្ត


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី២២ ខែ មករា ឆ្នាំ ២០១៩ នេះនៅមន្ទីរដែនដីនគររូបនីកម្មសំណង់និងសុរិយោដីខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានអញ្ចើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីច្បាប់សំណង់ និងបទដ្ឋានគតិយុត្ត ដែលមានការចូលរួមពីមន្ត្រីរាជការ អភិ បាលក្រុង ស្រុក លោកចៅសង្កាត់តំណាងក្រុមហ៊ុន​សំណង់​ និងកម្មករជាច្រើនរូបផងដែរ ។

ក្នុងឱកាសនោះដែរឯកឧត្តម បាន ណែនាំដល់មន្ត្រីជំនាញសុរិយោដី​ និងអជ្ញាធរ​មូលដ្ឋាន​ ត្រូវទប់ស្កាត់ចំពោះសំណង់ខុសច្បាប់នានាដែល ធ្វើឲ្យប៉ះពាល់ដល់សោភណ្ឌ័ភាព​ និងបរិស្ថាន​នៅតាមទីប្រជុំជន និងទីសាធារណផ្សេងៗ។