អភិបាលខេត្តត្បូងឃ្មុំ​ បានអញ្ជេីញជួបសំណេះសំណាលជាមួយមន្ត្រីរាជការក្នុងស្រុកក្រូចឆ្មារ


ដេីម្បីផ្សារភ្ជាប់ជាមួយមន្ត្រីរាជការ​នៅតាមក្រុង​ ស្រុក​ ក៍ដូចជាបានដឹងកាន់តែច្បាស់អំពីសុខទុក្ខ​ សំណូមពរ​ របស់មន្ត្រី​ និងប្រជាពលរដ្ឋ​នៅតាមមូលដ្ឋាន នៅព្រឹកថ្ងៃទី​២២ ខែមករា ឆ្នាំ២០១៩​នេះ​ ឯកឧត្តមបណ្ឌិត​ ជាម​ ច័ន្ទសោភ័ណ​ អភិបាលខេត្តត្បូងឃ្មុំ​ បានអញ្ជេីញជួបសំណេះសំណាលជាមួយមន្ត្រីរាជការក្នុងស្រុកក្រូចឆ្មារ។
ពិធីនេះ​ ក៏មានការអញ្ជើញអមដំណើរដោយ​ ឯកឧត្តម​ លោកជំទាវ​ អភិបាលរងខេត្ត​ ប្រធានមន្ទីរ​ អង្គភាពជុំវិញខេត្ត​ផងដែរ។

បន្ទាប់មក​ ឯកឧត្តមអភិបាលខេត្ត​ និងប្រតិភូអមដំណើរ​ អញ្ជើញសំណះសំណាលជាមួយលោកគ្រូ​ អ្នកគ្រូ​ សិស្សានុសិស្សវិទ្យាល័យក្រូឆ្មារ​ ដើម្បីស្តាប់ពីសំណូមពរ​ និងតំរូវការ​ ហើយជាចុងក្រោយ​ ឯកឧត្តម​អភិបាល​ខេត្ត​ បានជូនក្មួយៗប្រលងជាប់ទាំងអស់គ្នា។