ថ្ងៃចន្ទ ១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែមករា ឆ្នាំ ២០១៩ មន្ត្រីបច្ចេកទេសនាយកដ្ឋានវិស្វកម្ម នាយកដ្ឋានធារាសាស្រ្តកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង ខេត្តពោធិ៏សាត់ និងខេត្តបាត់ដំបង ចុះពិនិត្យ និងវាយតម្លៃគម្រោងសម្រាប់អនុវត្តក្នុងឆ្នាំ ២០១៩ លើទឹកដីខេត្តកំពង់ឆ្នាំង ពោធិ៏សាត់ និងខេត្តបាត់ដំបង រួមមាន ៖
១. សាងសង់សំណង់ទ្វារទឹក អូរជ្រៃបាក់ ស្ថិតក្នុងឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
២. ស្តារស្ទឹងមេទឹក ប្រព័ន្ធស្រោចស្រពចាយ៉ូវ ស្ថិតក្នុងឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៏សាត់
៣. ស្តារប្រឡាយមេ រាមចក្រី ស្ថិតក្នុងឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង
៤. ជួសជុលសំណង់តាហែន ស្ថិតក្នុងឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង
៥. ស្តារប្រឡាយមេនាងលក្ខណ៍ ស្ថិតក្នុងឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង ។
មន្ត្រីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យ និងវាយតម្លៃគម្រោងសម្រាប់អនុវត្តក្នុងឆ្នាំ ២០១៩
