ពិធីប្រកាស ចូលកាន់មុខតំណែងអភិបាលរង​ នៃគណៈអភិបាលស្រុកជីក្រែង


រសៀលថ្ងៃទី​ ២រោច​ ខែបុស្ស​ ឆ្នាំច​ សំរិទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ លោក ពៅ​ ពិសិដ្ឋ អភិបាលរងខេត្ត​ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ​ សីហា​ អភិបាលខេត្តសៀមរាប​ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង​​ លោកស្រី ទី យិតហាន ជាអភិបាលរង​ នៃគណៈអភិបាលស្រុកជីក្រែង

ពិធីប្រកាសនេះ លោក ពៅ​ ពិសិដ្ឋ​ ក៏បានលើកឡើងថា កាប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធីបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់ តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការនៅមូលដ្ឋាន ។

លោក ពៅ​ ពិសិដ្ឋ ក៏បានលើកឡើងថា នេះជាប្រពៃណីរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរាជរដ្ឋាភិបាល ពុំមានអ្វីដែលថ្មី និង ប្លែកនោះទេ តែសំខាន់នោះ គឺចរន្តនៃការងាររដ្ឋបាល ពុំមានការប្រែប្រួល ដោយរដ្ឋបាលស្រុក ត្រូវតែបន្តនិរន្តរភាពការងារបន្តទៀត ដោយប្រមូលផ្តុំកម្លាំងសរុបសំដៅជម្រុញ បង្កើននូវប្រសិទ្ធភាពការងារដឹកនាំ គ្រប់គ្រងរដ្ឋបាលស្រុកឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការបម្រើនូវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ៕