កិច្ច​ប្រជុំ​ពិភាក្សា​ស្ដីពី គម្រោង​សហប្រតិបត្តិការ​ផ្លាស់​ប្ដូរ​និស្សិត សាស្ត្រាចារ្យ និង​ការ​រៀបចំ​ពិព័រណ៍​គ្រឹះស្ថាន​ឧ​ត្តម​សិក្សា


ទីក្រុង​ឡុងដ៍ ៖​ ថ្នាក់​ដឹកនាំ​​ក្រសួង​អប់រំ យុវជន និង​កីឡា ដឹកនាំ​ដោយ​​ឯកឧត្ដម​​បណ្ឌិត​សភាចារ្យ ហង់​ ជួន ណារ៉ុន រដ្ឋមន្ត្រី បាន​ជួប​ប្រជុំ​​ពិភាក្សា​ជា​មួយ​តំណាង​ក្រសួង​អប់រំ​ចក្រភព​អង់​គ្លេស​ឯកឧត្ដម Christopher James Skidmore រដ្ឋមន្ត្រី​ឧត្ដម​សិក្សា​​ ស្ដី​​ពី កិច្ច​សហប្រតិបត្តិការ​ភាព​ជា​ដៃ​​ផ្លាស់​ប្តូរ​និស្សិត សាស្ត្រាចារ្យ និង​ការ​រៀបចំ​ពិព័រណ៍​គ្រឹះស្ថាន​ឧត្ដម​សិក្សា​រវាង​ចក្រភព​អង់គ្លេស និង​ព្រះរាជាណាចក្រ​​កម្ពុជា ដែល​ផ្ដោត​​ពិសេស​លើ​មុខវិជ្ជា​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM)។​​

កិច្ច​ប្រជុំ​នេះ​ ប្រព្រឹត្ត​ឡើង​នា​ថ្ងៃ​អង្គារ​ ​០២រោច ខែ​បុស្ស​ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស​.២៥៦២ ត្រូវនិងថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ក្នុង​អំឡុង​ពេល​ដែល​គណៈប្រតិភូ​ជាន់​ខ្ពស់​​ក្រសួង​អប់រំ យុវជន និង​កីឡា​ អញ្ជើញ​ចូលរួម​វេទិកា​អប់រំ​សាកល​ឆ្នាំ​២០១៩​ ក្រោម​ប្រធាន​បទ​ “What we should do with what we know: Developing education policy for implementation, impact and exponential success” ដែល​កំពុង​​ធ្វើ​ឡើង​នៅ​ទីក្រុង​ឡុងដ៍ ​ចក្រ​ភព​អង់គ្លេស។