សម្ដេច ភក្ដី សាយ ឈុំ អញ្ជើញជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាវត្តទួលទំពូង


រសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខ លោកគ្រូ អ្នកគ្រូ សាលាបឋមសិក្សាវត្តទួលទំពូង ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
លោកហេង ប៊ុនធឿន នាយកសាលាបានជំរាបជូនសម្ដេច អំពីសភាពការណ៍សន្តិសុខសណ្ដាប់ធ្នាប់ក្នុងសាលា ព្រមទាំងជំរាបជូនអំពីលទ្ធផលនៃការសិក្សារបស់សិក្សានុសិស្សផងដែរ ។តាមប្រសាសន៍លោកនាយកសាលាបានឲ្យដឹងថា ក្នុងឆ្នាំសិក្សា ២០១៨ -២០១៩នេះសាលាមានថ្នាក់រៀនសរុប ៣៧ថ្នាក់ ហើយរៀនជាពីរវេន និងមានលោកគ្រូ អ្នកគ្រូ សរុប ៦០នាក់ (ស្រី៥០នាក់ ) ហើយមានសិស្សានុសិស្សចំនួន ៩៧៧នាក់ សិស្សស្រី ៤៦៣ នាក់
ក្នុងឆ្នាំសក្សាកន្លងទៅនេះ សិស្សប្រលងជាប់ឡើងថ្នាក់ និងប្រឡងជាប់ចូលរៀននៅ អនុវិទ្យាល័យមានប្រមាណជាង៩០%៕