លោកជំទាវ សេង វណ្ណសាយ និងឯកឧត្តម ម៉ី លីហួត បានចុះពិនិត្យសកម្មភាពបូមទឹកសង្រ្គោះស្រូវប្រាំងនៅក្នុងស្រុកបាភ្នំ ចំនួន ផ៤កន្លែង


ថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៩ លោកជំទាវ សេង វណ្ណសាយ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ម៉ី លីហួត អនុរដ្ឋលេខាធិការ បានចុះពិនិត្យសកម្មភាពបូមទឹកសង្រ្គោះស្រូវប្រាំងនៅក្នុងស្រុកបាភ្នំ ចំនួន ផ៤កន្លែង ដោយប្រើប្រាស់ម៉ាស៊ីនធុនមធ្យមចំនួន ០៦គ្រឿង លើផ្ទៃដីចំនួន ២.៣៣១ ហត ។ ក្នុងនោះនៅឃុំធាយ ៦៥០ហត ឃុំរោងដំរី ១៨០ហត ឃុំបឹងព្រះ ៣៥០ ហត ឃុំឈើកាច់ ១៧៦ ហត ឃុំស្តៅកោង ២៥០ ហត ឃុំស្ពីក ២៥ ហត ស្ថិតក្នុងស្រុកបាភ្នំ និងឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ចំនួន ៧០០ហត ដោយបូមទឹកពី អាងទឹកស្នេហ៍ និងប្រឡាយមេកំពង់ត្របែក ។ សូមបញ្ជាក់ផងដែរថា ការងារន្តរាគមន៍បូមទឹកខាងលើ បានចាប់ផ្តើមតាំងពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៨ ។ បច្ចុប្បន្នស្រូវទាំងនោះ មួយចំនួនបានចេញ និងមួយកំពុងធ្វើដើម ។