សិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារ នៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៩


នៅរដ្ឋបាលសាលាខេត្តសៀមរាប នាព្រឹកថ្ងៃព្រហស្បតិ៍​ ៤រោច​ ខែបុស្ស​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនឹងថ្ងៃទី​២៤ ខែមករា ឆ្នាំ២០១៩នេះ មានបើកសិក្ខាសាលាឆ្លុះបញ្ចាំង លទ្ធផលការងារនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០១៨ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត​ និងលោក ពិន ប្រាកដ អភិបាលរងខេត្ត​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ ព្រមទាំងមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាសមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី​ និងកុមារខេត្ត ក្រុង ស្រុក និង មន្ទីរ អង្គភាពពាក់ព័ន្ធ មន្ត្រីកិច្ចការនារី​ និងកុមារ ឃុំ សង្កាត់ និង អង្គការដៃគូចូលរួមសរុប២៣២នាក់​ ស្រី១១០នាក់ផងដែរ ។

លោកជំទាវ ស៊ិន ណម សមាជិក​ក្រុមប្រឹក្សាខេត្ត​ និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារក៏បានគូសបញ្ជាក់ពីគោលបំណងនៃអង្គសិក្ខាសាលា ដើម្បីឆ្លុះបញ្ចាំងលទ្ធផលសម្រេចបាន និងបញ្ហាប្រឈម ក្នុងឆ្នាំ២០១៨ នៃការអនុវត្តតួនាទី ភារកិច្ចរបស់ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និង កុមារខេត្ត និង បណ្តាវិស័យរបស់ខ្លួន ដែលបានធ្វើសកម្មភាព ក្នុងការជម្រុញគាំទ្រ និងដោះស្រាយបញ្ហាទាំងឡាយដែលកើតមានចំពោះស្រ្តី និងកុមារ ក្នុងរយៈពេលពេញមួយឆ្នាំ ២០១៨កន្លងមកនេះ ។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក ពិន ប្រាកដ ក៏បានធ្វើការកោតសរសើរ ពីលទ្ធផលនៃ កិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារ ខេត្ត និង អ្នកពាក់ព័ន្ធទាំងអស់ក្នុងរយៈពេលមួយឆ្នាំនេះ ដើមី្បលើកកម្ពស់នូវការយល់ដឹងពីតម្រូវការរបស់ស្ត្រី និង កុមារ ព្រមទាំងបង្កើនភាពអង់អាចដល់ស្ត្រី ក្នុងក្របខណ្ឌ នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ។

លោកបានបន្តទៀតថា ការអនុវត្តតួនាទី ភារកិច្ចទទួលបានជោគជ័យ និង មានប្រសិទ្ធភាព ក៏ដោយមានកិច្ចគាំទ្រ សហការល្អរបស់ស្ថាប័ន ពាក់ព័ន្ធ ដៃគូ អភិវឌ្ឍន៍ និង អង្គការសង្គមស៊ីវិល ។ លោក ក៏គូសបញ្ជាក់ថា អង្គសិក្ខាសាលានេះ នឹង ឆ្លុះបញ្ចាំងនូវវឌ្ឍនភាព ក្នុងការបោះជំហានទៅមុខលើការអនុវត្តតួនាទី ភារកិច្ចរបស់គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រីនិងកុមារ ដើមី្បសម្របសម្រួល ផ្តល់យោបល់ដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តអនុវត្តតួនាទី ភារកិច្ចចាប់តាំងពីអាណត្តិទី១រហូតដល់បច្ចុប្បន្ននេះ ក្នុងការអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលនយោបាយ កំណែទម្រង់ វិមជ្ឈការ និង វិសហមជ្ឈការ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមផែន ការអភិវឌ្ឍន៍ខេត្ត និង កម្មវិធីវិនិយោគខេត្តបីឆ្នាំរំកិល ។

ក្នុងនោះលោកក៏បានចែករំលែកនូវព័ត៌មានពាក់ព័ន្ធ និង គោលបំណង កំណែទម្រង់នានា របស់រាជរដ្ឋាភិបាលដែលបានកំពុងយកចិត្តទុកដាក់ ក្នុងគោលបំណងលើកកម្ពស់ការផ្តល់សេវា សាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាព ដើមី្បលើកកម្ពស់ ការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន ប្រកបដោយសមធម៌ មានតម្លាភាព និង គណនេយ្យភាព សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។

លោក ពិន ប្រាកដ ក៏មានការជឿជាក់យ៉ាងមុតមាំថា អង្គសិក្ខាសាលានេះ ពិតជាទទួលបាននូវព័ត៌មានថ្មីៗ បន្ថែមទៀត អំពីបទពិសោធន៍ ចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម និងនីតិវិធីដោះស្រាយបញ្ហាទាំងនោះ ដើម្បីឆ្លើយតបទៅនឹងសមភាពយេនឌ័រ ស្រី្ត យុវវ័យ កុមារ និង ជនងាយរងគ្រោះ នៅមូលដ្ឋានបានល្អប្រសើរ ព្រមទាំងជាមូលដ្ឋានសម្រាប់លើកជាយោបល់ និង អនុសាសន៍ ជូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំសង្កាត់ ក្នុងការផ្តល់ការគាំទ្រដល់ការពង្រឹងភាពអង់អាចដល់ស្ត្រីជាអ្នកដឹកន