មន្ទីរធនធានទឹក​ និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ បានចល័តម៉ាសុីនបូមទឹកធុនមធ្យម ចំនួន ០១គ្រឿង ចុះអន្តរាគមន៍បូមទឹក


ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០១៩ មន្ទីរធនធានទឹក​ និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ បានចល័តម៉ាសុីនបូមទឹកធុនមធ្យម ( ៦៥ សេះ ) ចំនួន ០១គ្រឿង ចុះអន្តរាគមន៍បូមទឹកនៅភូមិកំប៉ាង ឃុំស្វាយដូនកែវ ស្រុកបាកាន សម្រាប់ការស្រោចស្រពនៅក្នុង០២ឃុំគឺ ឃុំស្វាយដូនកែវ និងឃុំអូរតាប៉ោង ដោយប្រើប្រាស់ប្រឡាយមេកំប៉ាង ដើម្បីស្រោចស្រពស្រូវប្រាំងរបស់ប្រជាកសិករដែលកំពុងមានតម្រូវការទឹកចំនួន ៨០០ ហិកតា ហើយបច្ចុប្បន្នស្រូវទាំងនោះកំពុងធ្វើខ្លួនចេញផ្កា។