ដើម្បីបរិស្ថានទីក្រុងស្អាតនិងឈានឆ្ពោះទៅចូលរួមបុណ្យទន្លេលើកទី៥នាខែមិនាឆ្នាំ២០១៩


កំពង់ឆ្នាំងៈ ដើម្បីបរិស្ថានទីក្រុងស្អាតនិងឈានឆ្ពោះទៅចូលរួមអបអរសាទរបុណ្យទន្លេលើកទី៥នាខែមិនាឆ្នាំ២០១៩នៅខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ លោកកែវ ពៅ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានចាត់អោយក្រុមការងាេររបស់មន្ទីរធ្វេីការបូមស្តារ​អណ្តូងលូជុំវិញសួនវិមានឯករាជ្យក្នុងក្រុងកំពង់ឆ្នាំង។

លោកកែវ ពៅ ក៏បានអំពាវនាវដល់អង្គភាពជុំវិញខេត្តអាជ្ញាធរដែនដី ក្នុងក្រុងកំពង់ឆ្នាំងនិងប្រជាពលរដ្ឋទាំងអស់ត្រូវរួមសហការគ្នាថែទាំប្រព័ន្ធលូអោយបានល្អសូមកុំចាក់បង្ហូរខ្លិនស្អុយចូលក្នុងលូជាពិសេសសូមកុំចាក់សំរាមចូលក្នុងលូបណ្តាលស្ទះលូធ្វើជន់លិចផ្លូវនិងធ្វើបរិស្អានក្នុងក្រុងមិនល្អធ្វើប៉ះពាល់សុខភាពយើងទាំអស់គ្នា៕