គំរោងសាងសង់ផ្លូវចំនួន៣ខ្សែគឺផ្លូវលេខ៥០,៥២ និង៥៤ដែលមានប្រវែង១.៧០០ម៉ែត្រ ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំងដំណើរបានប្រមាណ៨០%


កំពង់ឆ្នាំងៈលោក កែវ ពៅប្រធានមន្ទីសាធារណៈការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានអោយដឹងនៅព្រឹកថ្ងៃទី២៤ ខែមករាឆ្នាំ២០១​៩ នេះថាៈការសាងសង់ផ្លូវក្រាលកៅស៊ូACបីខ្សែក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ប្រវែង១.៧០០ម៉ែត្រ ចាក់ដីឡើងកំពស់០,៦ម៉ែត្រនិងក្រាលកៅស៊ូAC០,០៥
ម៉ែត្រ,ទទឹង៨ម៉ែត្រនិងក្រាលកៅស៊ូAC៦ម៉ែតដើម្បីអោយប្រជាពលរដ្ឋធ្វើដំណើរដោយសុវត្ថិភាពកែលំអរសោភ័ណភាព បញ្ជៀស គ្រោះថ្នាក់ចរាចរណ៍ ក្នុងក្រុងកំពង់ឆ្នាំង ។

លោកកែវ ពៅបានអោយដឹងទៀតថាៈថវិកាដែលយកមកសាងសង់ជាថវិការបស់ក្រសួងអនុវត្តគំរោងដោយមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងត្រូវបានការសហការនិងអបអរសាទរពីប្រជាពលរដ្ឋដោយអនុវត្តការសាងសង់ទៅបានដោយរលូនបើគិតមកត្រឹមថ្ងៃទី២៤ ខែមករាឆ្នាំ២០១៩គឺសម្រេចបានប្រមាណ៨០ភាគរយហើយ។

តំណាងប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់សម្តេចតេជោហ៊ុនសែន,ឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល,ឯកឧត្តមឈួរ ច័នឌឿន,លោកកែវ ពៅដែលបានគិតគូរនិងដោះស្រាយបញ្ហាប្រឈមនិងសំណូមពរចាំបាច់របស់ពួកគាត់បានទាន់ពេលវេលានិងសូមគោរពជូនពរសម្តេចនិងឯកឧត្តមមានសុខភាពល្អដេីម្បីបន្តដឹកនាំប្រទេសអោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត៕