កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨លើកទិសដៅការងារឆ្នាំ២០១៩របស់គណបក្សខេត្តរតនគិរី និងកិច្ចផ្សព្វផ្សាយលទ្ធផលមហាសន្និបាតលើកទី៤១


នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នៅសាលមហោស្រពមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តរតនគិរីមានកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ លើកទិសដៅការងារឆ្នាំ២០១៩របស់គណបក្សខេត្ត និងកិច្ចផ្សព្វផ្សាយលទ្ធផលមហាសន្និបាតលើកទី៤១ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ប៊ូ ថង សមាជិកអន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តរតនគិរី និងឯកឧត្តម លី ធុជ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តរតនគិរី ឯកឧត្តម ថង សាវុន សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំង ឯកឧត្តមសមាជិកព្រឹទ្ធសភា ឯកឧត្តមអនុប្រធានគណបក្សខេត្ត ឯកឧត្តមលោក លោកស្រីជាសមាជិក~សមាជិកាគណបក្សប្រជាជនកម្ពុជាក្រុង~ស្រុកចូលរួមប្រមាណ៣៣៤នាក់។