ពិធី បិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំយុវជននិងកីឡាឆ្នាំសិក្សា ២០១៧-២០១៨ និងលើកទិសដៅឆ្នាំសិក្សា ២០១៨-២០១៩


នារសៀលថ្ងៃសុក្រ ៥ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ មានពិធី បិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំយុវជននិងកីឡាឆ្នាំសិក្សា ២០១៧/២០១៨ និងលើកទិសដៅឆ្នាំសិក្សា ២០១៨/២០១៩ ក្រោមធិបតីភាពឯកឧត្តមគួចចំរើនអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្តលោកលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តម នាយក នាយករង លោក គ្រូ អ្នកគ្រូទូទាំងខេត្តកំពង់ចាម។