អភិបាលខេត្តកំពង់ចាមបានអមដំណើរ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានដឹកនាំក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោចុះពិនិត្យព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកកោះសូទិន


នាព្រឹកថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៩ ឯកឧត្តម គួចចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមបានអមដំណើរ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដើម្បីចូលរួមក្នុងកម្មវិធីពិនិត្យព្យាបាលជម្ងឺ ទូទៅសុខភាពមាត់ធ្មេញ និងអេកូស្ត្រីមានផ្ទៃពោះ ។
សូមបញ្ជាក់ផងដែរថា ការព្យាបាលនេះ លើ ផ្នែកអេកូ និងរោគស្រ្តី ផ្នែកជំងឺមាត់ធ្មេញ ផ្នែកវះកាត់តូច ផ្នែកមន្ទីរពិសោធន៍ ផ្នែកជំងឺភ្នែក និងផ្នែកជំងឺទូទៅ ដែលមានបងប្អូនប្រជាពលរដ្ឋបានអញ្ជើញទៅពិនិត្យប្រមាណជា ៣០០០ នាក់ផងដែរ កម្មវិធីនេះធ្វើឡើងនៅឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម