ឯកឧត្តមទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម និងលោកជំទាវ បានអញ្ជើញជាអធិបតី ដង្ហែព្រះសព សម្ដេចឧត្តមមុនីកិត្តិបណ្ឌិត យឿង យ៉ាត់ មកតម្កល់លើព្រះមេរុ នៅវត្តជ្រោយអំពិល


រសៀល ថ្ងៃសៅរ៏ ៦រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនិងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកជំទាវ បានអញ្ជើញចូលរួមដង្ហែ ព្រះសពសម្ដេចឧត្តមមុនីកិត្តិបណ្ឌិត យឿង យ៉ាត សមាជិកថេរសភាពុទ្ធសាសនា និងជាអតីតព្រះចៅអធិការវត្តជ្រោយអំពិល មកតម្កល់លើព្រះមេរុ នៅវត្តជ្រោយអំពិល ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
កម្មវិធីបូជាព្រះសព ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ៧រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ វេលាម៉ោង១៨.០០នាទីល្ងាច ក្រោមអធិបតីភាព ឯកឧត្តម ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និង លោកជំទាវ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
គួរបញ្ជាក់ផងដែរថា សម្ដេចឧត្តមមុនីកិត្តិបណ្ឌិត យឿង យ៉ាត់ បានអនិច្ចធម្ម នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៧ វេលាម៉ោង១៨.១២នាទីល្ងាច ក្នុងព្រះជន្មាយុ៨៧ឆ្នាំ ដែលព្រះសពបានតំកល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនារយៈពេល១ឆ្នាំ។