នាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Marella Discovery ដែលជានាវាទី ០៧ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ


នៅថ្ងៃសោរ៍ ៦រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៨:០០ ព្រឹក មាននាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Marella Discovery ដែលជានាវាទី ០៧ មកពីកំពង់ផែ Laem Chabang ប្រទេសថៃ ចូលចតនៅកំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ ។ នាវាទេសចរណ៍​នេះមានផ្ទុកអ្នកដំណើរ ១.៧៩០ នាក់ (ស្រី ៩២៣ នាក់) និងនាវិកចំនួន ៧៥៥ នាក់ (ស្រី ១៣៦ នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញពី​កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ​នៅម៉ោង ២១:០០ ល្ងាចថ្ងៃ​ដដែល​ដោយ​ឆ្ពោះទៅកាន់កំពង់ផែ Phu My ប្រទេសវៀតណាម ។