ភិបាលខេត្តកំពង់ចាម បានអមដំណើរ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ក្នុងពិធីប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន ៣៤ គ្រួសារ


នារសៀលថ្ងៃសៅរ៍ ៦ រោច ខែបុស្សឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៩ ឯកឧត្តម គួច ចំរើននអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអមដំណើរ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធានា និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ក្នុងពិធីប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន ៣៤ គ្រួសារ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិសំបួរសែនជ័យឃុំស្វាយជ្រះស្រុកស្នួល ខេត្តក្រចេះ ។