ឯកឧត្ដម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង ក្រសួងបរិស្ថាន និងវិទ្យាស្ថានគ្រប់គ្រងបរិស្ថានសមុទ្រកូរ៉េ


នៅរសៀលថ្ងៃទី២៦ ខែតុលាឆ្នាំ២០១៦ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាង ក្រសួងបរិស្ថាន និងវិទ្យាស្ថានគ្រប់គ្រងបរិស្ថានសមុទ្រកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងសមុទ្រ និងតំបន់ឆ្នេរដើម្បីជាស្ពានទំនាក់ទំនងរវាងស្ថាប័នទាំងពីរ ក្នុងការអនុវត្តគម្រោងកសាងសមត្ថភាពមន្ត្រីជំនាញតាមបណ្តាខេត្តតំបន់ឆ្នេរសមុទ្រ និងគម្រោងបង្កើតមូលនិធិសម្រាប់ការរៀបចំប្រព័ន្ធឧទ្យានជាតិសមុទ្រកម្ពុជា សំដៅពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងតំបន់ឆ្នេរ និងសមុទ្រជារួម។
ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារនៃប្រទេសទាំងពីរ ដែលបានសហការរៀបចំផែនការមេសម្រាប់ការអនុវត្តគម្រោងគ្រប់គ្រងឧទ្យានសមុទ្រនៅកម្ពុជា។

14568208_1315801215128661_225906599762001938_n

14732311_1315801218461994_6326780671042966939_n

14720399_1315801358461980_4063533150455459574_n

14716335_1315801321795317_821181383675328668_n

14705727_1315801238461992_5856814684006472227_n

14695494_1315801391795310_1511453843320534413_n

14600963_1315801331795316_7505130487850514771_n

14572945_1315801258461990_9123790486609790103_n