ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងបើកកិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី២ដើម្បីឆ្លងរបាយការណ៍ការណ៍មករា ឆ្នាំ២០១៩


កំពង់ឆ្នាំងៈលោក ជំទាវ ដោក សុទ្ធា បានថ្លែងនូវការកោតសរសើរដល់អាជ្ញាធរខេត្ត និង អង្គភាពទាំងអស់ដែលបានបំពេញតួនាទីនិងភាកិច្ចរបស់ខ្លួនក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដើម្បីធានាបាននូវសុខសន្តិភាព ស្ថេរភាពជូនប្រជាពលរដ្ឋបានល្អប្រសើរ ហើយមានការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងខេត្តកំពង់ឆ្នាំង។

លោកជំទាវបានថ្លែងកោតសរសើរបែបនេះនាព្រឹកថ្ងៃទី២៨ ខែ មករា ឆ្នាំ២០១៩ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៦អាណត្តិទី២របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម
អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តមលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកលោកស្រីមន្រ្តីសាលាខេត្តនិងលោកលោកស្រី
ប្រធានអង្គភាពពាក់ព័ន្ធជុំវិញខេត្តផងដែរ។

ក្រោយពីពិនិត្យលើបញ្ហាប្រឈម លោកជំទាវ ដោកសុទ្ធា បានជំរុញអោយអាជ្ញាធរខេត្ត និង អង្គភាពពាក់ព័ន្ធត្រូវបន្តដោះស្រាយ បញ្ហាដែលនៅសេស
សល់ ស្រមតាមសំណូមពរ និង តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ តាមតួនាទី និង ភារកិច្ចរបស់ខ្លួនអោយបានទាន់ពេលវេលាជាពិសេសគ្រប់អង្គភាពត្រូវរៀបចំសោភ័ណភាពអង្គភាពរបស់ខ្លួនអោយបានល្អដើម្បីចូលរួមអបអរសាទរបុណ្យទន្លេលើកទី៥ នាខែមិនា ឆ្នាំ២០១៩ ខាងមុខនេះ