សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចុះស្តាប់មតិប្រជាពលរដ្ឋ នៅភូមិព្រែកទាល់ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ


ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចុះស្តាប់មតិប្រជាពលរដ្ឋ នៅភូមិព្រែកទាល់ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ក្នុងឱកាសនោះ ប្រជាពលរដ្ឋបានសុំផ្លូវចាក់បេតុង ចំនួន០២ខ្សែ
ខ្សែទី១ មានប្រវែង២០៧ ម៉ែត្រ ទទឹង៣ម៉ែត្រ ស្ថិតនៅក្រុមទី៦ ដែលមានប្រជាពលរដ្ឋប្រើប្រាស់ ចំនួន៤១គ្រួសារ ស្មើនឹង២២៤នាក់។
ខ្សែទី២ មានប្រវែង៣១៨ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតនៅក្នុងក្រុម៤ ក្រុម៥ និងក្រុម៧ ដែលមានប្រជាពលរដ្ឋប្រើប្រាស់ ចំនួន៦១គ្រួសារ ស្មើនឹង៣២៨នាក់។
ផ្លូវទាំង២ខ្សែនេះ ត្រូវបានបញ្ជូលក្នុងគម្រោងមូលនិធិសាងសង់របស់សង្កាត់ សម្រាប់ឆ្នាំ២០១៧រួចហើយ។ សម្តេចបានជម្រុញអោយអាជ្ញាធរសង្កាត់កសាងផ្លូវទាំង២ខ្សែនេះអោយបានឆាប់ដើម្បីឆ្លើយតបទៅនឹងសំណូមពរដ៏ទទូចរបស់ប្រជាពលរដ្ឋផង និងដើម្បីលើកកម្រិតផ្លូវក្នុងមូលដ្ឋានភូមិសង្កាត់អោយកាន់តែល្អប្រសើរផង…។

14721479_1316008301774619_4763722972853113725_n

14725685_1316008398441276_4650592502787306036_n

14708376_1316000788442037_5639816891889664694_n

14725756_1316008325107950_349262850820389899_n

14729191_1316008421774607_1770468795438957342_n

14731112_1316000611775388_2210114711749183742_n

14731306_1316008341774615_8024413963419015460_n

14595761_1316000728442043_1120226759545832694_n

14639878_1316000781775371_3874171396917538978_n

14705714_1316008295107953_6846856759439969233_n