រដ្ឋាភិបាល​កាត់​ឃុំ​ចំនួន៤ទៀត​បញ្ចូលមក​ក្រោមរ​ដ្ឋ​បាល​ក្រុង​តាខ្មៅ


រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​កែសម្រួល ព្រំប្រទល់​រដ្ឋបាល​រវាង​ក្រុង​តាខ្មៅ ជាមួយ​ស្រុក​ស្អាង និង​ស្រុក​កណ្តាលស្ទឹង នៃ​ខេត្តកណ្តាល ដោយ​កាត់​យក​ឃុំ​ចំនួន៤ដើម្បី​ដាក់បញ្ចូល​ក្នុង​រដ្ឋបាល​ក្រុង​តាខ្មៅ។

ឃុំ​ចំនួន៤នោះ​រួមមាន​ឃុំ​ស្វាយ​រលំ ឃុំ​កោះ​អន្លង​ចិន  ឃុំ​សិត្បូ ឃុំរ​ការ​ខ្ពស់ ស្ថិតក្នុង​ស្រុក​ស្អាង និង​ដី​មួយផ្នែក​នៃ​ស្រុក​កណ្តាលស្ទឹង​មក​ក្រុង​តាខ្មៅ។

យោងតាម​អនុ​ក្រិត​ដែល​ចុះហត្ថលេខា ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែ នាយករដ្ឋមន្ត្រី នៃ​ប្រទេស​កម្ពុជា ដែល​អង្គភាពពត៌មាន ទទួលបាន​នៅ​ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៩ នេះ ត្រង់​មាន​ត្រា២បញ្ជាក់ថា ក្រុង​តាខ្មៅ​យើង​ថែម​បាន៤សង្កាត់​ទៀតហើយ សូម​បងប្អូន​ជ្រាប​ជា​សាធារណៈ ដោយមាន​ឈ្មោះ​ដូចខាងក្រោម។

ដោយ​ប្រែក្លាយ​ឃុំ​ស្វាយ​រលំ ទៅជា​សង្កាត់​ស្វាយ​រលំ។ ឃុំ​កោះអន្លង់ចិន ទៅជា សង្កាត់​អន្លង់​ចិន។ ឃុំ​សិត្បូ ទៅជា សង្កាត់​សិត្បូ និង​ឃុំ​រកា​ខ្ពស់ ទៅជា​សង្កាត់​រកា​ខ្ពស់។

រាជរដ្ឋាភិបាល​កាល​ពេលថ្មីៗនេះ បានសម្រេច​បង្កើត​ស្រុក ក្រុង ខណ្ឌ​ចំនួន៦ បន្ថែមទៀត​រួមមាន នៅក្នុង​ខេត្ត-រាជធានី​ចំនួន៥ គឺ១ រាជធានី​ភ្នំពេញ បង្កើត​ខណ្ឌ​ថ្មី២ គឺ​ខណ្ឌ​បឹង​កេងកង និង​កំបូល។ ទី២ ខេត្ត​ព្រះសីហនុ បង្កើត​ក្រុង១ គឺ​ក្រុង​កោះរ៉ុង ទី៣ ខេត្តស្ទឹងត្រែង បង្កើត​ស្រុក១ គឺ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ទី៤ ខេត្តកំពង់ធំ បង្កើត​ស្រុក១ គឺ​ស្រុក តាំងគោក និង​ទី៥ ខេត្តពោធិ៍សាត់ បង្កើត​ស្រុក១ គឺ​ស្រុក តា​លោ​សែន​ជ័យ៕