ឯកឧត្តមបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៩ខែមករាថា ​”មិនបាច់ប្រើក្បួនគង់ហ៊ានទេ


ភ្នំពេញ៖ ឯកឧត្តម សុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានអះអាងថាល្បិចបបួលប្រដាល់មួយស្មើរបស់ទណ្ឌិតសម រង្ស៊ីគឺការប្រើក្បូនគង់ហ៊ាន តែប៉ុណ្ណោះ។

ឯកឧត្តម សុខ ឥសានលើកឡើងបែបនេះក្រោយពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិបានបបួលសម្តេច តេជោ ហ៊ុន សែន ប្រដាល់មួយស្មើ ដោយធ្វើសង្វៀន នៅពហុកីឡដ្ឋានជាតិអូឡាំពិកតែម្តង

ឯកឧត្តមបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៩ខែមករាថា ​”មិនបាច់ប្រើក្បួនគង់ហ៊ានទេ។ប្រជាជនកម្ពុជាគ្រប់រូបសុទ្ធតែបានដឹងរឿង​គង់ហ៊ានអស់ហើយ។ នៅពេលកំពុងនៅពីក្រោមប្រពន្ធ​ស្រាប់តែខំស្រែកថាវាយប្រពន្ធឲ្យងាប់​ ធ្វើឲ្យអ្នកជិតខាងរត់​មកជួយប្រពន្ធដោយខ្លាចគង់ហ៊ានវាយប្រពន្ធស្លាប់។ តែដល់មកឃើញ​ស្រាប់តែហួសចិត្តទៅវិញ” ។

ឯកឧត្តមបន្តថា”ជាការគួរឲ្យចង់អស់សំណើចណាស់​ ដែលអ្នកនយោបាយម្នាក់ប្រកួតជាងម្ភៃឆ្នាំចាញ់រហូតសល់តែគូថខោ​ថែមទាំងរត់ចោលសង្វៀនទៀត​បែរជាមកស្រែកបបួល អ្នកឈ្នះវាយមួយទល់មួយទៅវិញ​ដែលមហាជនទូទៅបានដឹងថា​ដើម្បីស្តារមុខមាត់បរាជ័យដ៏អាម៉ាស់ក៏ខិតខំស្រែកបំភាន់ភ្នែកគេឯងទៅ​ ។ នេះមិនខុសអីពីក្បួនរបស់គងហ៊ានទេ”​។

ឯកឧត្តមសុខឥសានបញ្ជាក់ថា”​ឱ​ លោកអ្នកចាញ់ហ្អើយ​ បើចាញ់​យល់ព្រមថាចាញ់ទៅ​ ចាំបាច់អី​នៅធ្វើប្ញកឯងគ្រាន់បើអីទៀត? ទោះខំធ្វើខែងរ៉ែងយ៉ាងណា​ ក៏គ្មានអាណាជឿដែរ​ “៕