មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង​ បានសហការជាមួយ​អាជ្ញាធរដែនដីភូមិឃុំ​ ដើម្បីអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងខ្វះទឹកប្រមាណ ៥៣១ ហត


ថ្ងៃអង្គារ​ ៩រោច​ ខែបុស្ស​ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០១៩​ មន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង​ បានសហការជាមួយ​អាជ្ញាធរដែនដីភូមិឃុំ​ ដើម្បីអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងខ្វះទឹកប្រមាណ ៥៣១ ហត ស្មេីនឹង​ ៦៨៩គ្រួសារ ស្ថិតនៅក្នុងភូមិស្វាយយា ឃុំស្វាយយា ស្រុកស្វាយជ្រំ​ ខេត្តស្វាយរៀង​។ ការងារអន្តរាគមន៍នេះ គឺមន្ទីរប្រើប្រាស់ម៉ាស៊ីនបូមទឹកធុនមធ្យម ចំនួន ០១ គ្រឿង និងយកប្រភពទឹកពីអាងទឹកដូនសរ ។