ឯកឧត្តម អភិបាលខេត្តសៀមរាប អញ្ជើញចូលរួមកិច្ចប្រជុំការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ


ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស រាជធានីភ្នំពេញ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានចូលរួមកិច្ចប្រជុំការងារគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្រោមអធិបតីភាព ឯកឧត្តម សៅ សុខា មេបញ្ជការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។