ក្រុមការងារមន្ទីរធនធានទឹក បានចុះបូមទឹកសង្គ្រោះស្រែប្រាំងកសិករចំនួន១១១ ហិកតា នៅភូមិស្រង៉ែ ភូមិព្រៃធំ និងភូមិថ្នល់ សង្កាត់ស្រង៉ែ


នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ មន្ទីរធនធានទឹក និងឧតុនិយម បានចាត់ក្រុមការងារចុះអន្តរាគមន៍មូបទឹកសង្រ្គោះស្រូវប្រាំងនៅសង្កាត់ស្រង៉ែ ដោយជួយផ្តល់ម៉ាស៊ីនបូមទឹកធំ១គ្រឿង។ ជាមួយគ្នានេះក្រុមការងារមន្ទីរធនធានទឹក និងក្រុមប្រឹក្សាសង្កាត់ ព្រមទាំងប្រជាពលរដ្ឋ បាននឹងកំពុងរៀបចំដាក់ម៉ាស៊ីន និង កាយចង្អូរបង្ហូរទឹកចូលប្រឡាយធំ។ លើសពីនេះ ក្រុមប្រឹក្សាសង្កាត់សម្របសម្រួល ដោយបានប្រើប្រាស់ម៉ាស៊ីនតូច៦គ្រឿងកំពុងបូមទឹកនៅ២កន្លែងផ្សេងទៀត ក្នុងគោលបំណងសង្គ្រោះស្រូវដែលកំពុងប្រឈមបញ្ហាខ្លាំងប្រមាណ៦០ហិកតាផងដែរ។