ឯកឧត្តម ឡាយ វណ្ណៈ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះចំនួន ៥៨ខ្នងជូនគ្រួសារក្រីក្រខ្វះផ្ទះសំបែង និងចែកអំណោយដល់បងប្អូនខ្មែរឥស្លាមចំនួន ២៥០គ្រួសារ នៅឃុំបូរីជលសារ ស្រុកបូរីជលសារខេត្តតាកែវ


ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ផ្ទះចំនួន ៥៨ខ្នងជូនគ្រួសារក្រីក្រខ្វះផ្ទះសំបែង និងចែកអំណោយដល់បងប្អូនខ្មែរឥស្លាមចំនួន ២៥០គ្រួសារ នៅឃុំបូរីជលសារ ស្រុកបូរីជលសារខេត្តតាកែវ ដែលជាអំណោយរបស់ សមាគម ពិភពលោក នៃក្តីមេត្តា និងសម្របសម្រួលសង្គមនៃរដ្ឋគុយវ៉ែត សហការជាមួយសមាគម សម្របសម្រួល និងអភិវឌ្ឍន៍សង្គម តាមរយៈឯកឧត្តម ALI ABDULLA Z. AL MAHMOUD អតីតឯកអគ្គរដ្ឋទូតគុយវ៉ែតប្រចាំចក្រភពអង៉គ្លេស។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណ ដល់ឯកឧត្តម អតីតឯកអគ្គរដ្ឋទូត ព្រមទាំងសមាគមទាំង២ ដែលបានរួមចំណែក ជួយដល់ ប្រជាពលរដ្ឋកម្ពុជា និងបានអបអរសាទដល់គ្រួសារ ដែលបានទទួល ផ្ទះថ្មី នាពេលនេះ។
ឯកឧត្តមបន្តថារាជរដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំងក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ហើយក្នុងនាមអភិបាលខេត្តតាកែវ ឯកឧត្តមនឹងខិតខំឱ្យអស់ពីលទ្ធភាព ក្នុងការជួយដោះស្រាយដល់បញ្ហា នានារបស់ប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់និន្នាការអ្វីឡើយ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានស្នើដល់ឯកឧត្តម ALI ABDULLA Z. AL MAHMOUD ជួយសាងសង់ផ្ទះបន្ថែមទៀតជូនប្រជាពលរដ្ឋកក្រីក្រក្នុងស្រុកបូរីជលសារនេះដើម្បីជួយសម្រួលដល់ការរស់នៅរបស់ពួួកគាត់។
ជាការឆ្លើយតបឯកឧត្តម ALI ABDULLA Z. AL MAHMOUD បានឯកភាពទៅនឹងសំណើររបស់ឯកឧត្តមអភិបាលខេត្ត ព្រមទាំងសន្យាថានឹងខិតខំគៀងគរជំនួយបន្ថែមទៀតជួយដល់ប្រជាពលរដ្ឋក្រីក្រ។

14907144_1318294641545985_3054854812882799538_n

14581496_1318294674879315_776262216471538515_n

14590451_1318294798212636_9111857449789994235_n

14910408_1318294851545964_3985047502450543136_n

14908193_1318295081545941_727763158472210631_n

14907093_1318294688212647_3783021935937781976_n

14581405_1318294888212627_7862367368725857174_n

14915624_1318294911545958_707780395549738793_n

14900356_1318295004879282_3962727997541272322_n

14731293_1318295031545946_6029714556357095427_n

14563496_1318294734879309_8681882528912880473_n

14572857_1318294934879289_6729388755886924566_n