កិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនិងបរិស្ថានអនាម័យ នៅបរិវេណផ្សាររាត្រីអង្គរឃ្យូងយូ(វិថីសម្តេចបញ្ញា​ សុខ​ អាន)


នៅ​រសៀលថ្ងៃពុធ ០២ កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈនិងបរិស្ថានអនាម័យ នៅបរិវេណផ្សាររាត្រីអង្គរឃ្យូងយូ (វិថីសម្តេចបញ្ញា​ សុខ​ អាន)​ ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រី តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ទ លោកចៅសង្កាត់ស្លក្រាម មេប៉ុស្ត៍ស្លក្រាម ។ កិច្ចប្រជុំនេះរៀបចំនៅសាលាខេត្តសៀមរាប ។

ជាមួយគ្នានេះដែរ​ លោក​ អភិបាលរងខេត្តក៏បានជំរុញដល់ក្រុមការងារបន្តអុវត្តក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈអោយមានសណ្តាប់ធ្នាន់និងរបៀបរៀបរយ​ ដើម្បីបញ្ចៀសការកកស្ទះ។

ជាមួយគ្នានេះលោកក៏បានណែនាំបន្ថែមដល់អ្នកគ្រប់តំបន់នោះ​ ដោយអប់រំផ្សព្វផ្សាយដល់អាជីវករត្រូវថែរក្សាអនាម័យបរិស្ថាននៅតាមកន្លែងលក់នីមួយៗ(កន្លែងលក់ផ្ទាល់ខ្លួន)ជាប្រចាំ។ ម្យ៉ាងទៀត​ ចំពោះសំណង់តូបដែលសាងសង់​នៅតាមបណ្តោផ្លូវសម្តេចវិបុលបញ្ញា​ សុខ​ អាន​ ត្រូវធ្វើរុះរើវិញតាមការកំណត់របស់អាជ្ញាធរខេត្តដោយមិនអនុញ្ញាតទុកធ្វើអោយបាត់បង់សោភណ្ឌភាពក្រុងឡើយ៕