កិច្ចប្រជុំ​សាមញ្ញ​លេីកទី៥៥​ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី​ និងកុមារ(គ.ក.ស.ក)​ ខេត្តសៀមរាប​


នៅរសៀល​ថ្ងៃពុធ​ ២កេីត​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​២៥៦២​ ត្រូវនឹងថ្ងៃទី​០៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ នៅបន្ទប់ប្រជុំលេខ​ ១​ សាលាខេត្តសៀមរាប​ មានបេីកកិច្ចប្រជុំសាមញ្ញលេីកទី៥៥​ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី​ និងកុមារ(គ.ក.ស.ក)​ ខេត្តសៀមរាប​ ដែលដឹកនាំដោយ លោក​ជំទាវ​ ស៊ិន​ ណម​ សមាជិកា​ក្រុមប្រឹក្សាខេត្ត​ និងជាប្រធាន​គណៈកម្មាធិការ​ពិគ្រោះយោបល់​កិច្ចការស្ដ្រី​ និង​កុមារ​ខេត្ត​ និងលោកស្រី យូ​ សុភា​ អភិបាលរង​ នៃគណៈអភិបាលខេត្តសៀមរាប​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប​ ឯកឧត្តម​ លោកជំទាវ​ សមាជិក​ សមាជិកា​ ក្រុមប្រឹក្សាខេត្ត​ នាយករងរដ្ឋបាលខេត្ត​ លោក​ លោកស្រី​នាយក​ នាយករងទីចាត់ការ​ចំណុះរដ្ឋបាលខេត្តសៀមរាប​ លោក​ លោកស្រី​ ប្រធាន​ អនុប្រធាន​ មន្ទីរ​-អង្គភាព​ លោក​ លោកស្រី​ អភិបាល​ អភិបាលរង​ក្រុង​-ស្រុក​ លោកស្រី​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ និង​អ្នកពាក់ព័ន្ធដ៏ទៃទៀត​ សរុប​មានចំនួន​ ២២នាក់​ ស្រី​១៤នាក់។

កិច្ចប្រជុំ​នេះផ្ដោតលេីរបៀបវារៈមួយចំនួនដូចខាងក្រោម​ ÷
១-​ពិនិត្យ​ និងអនុម័តលេីសេចក្ដីព្រាងកំណត់ហេតុប្រជុំសាមញ្ញលេីកទី​៥៤​ អាណត្តិ​ទី​២​ កាលពីថ្ងៃទី​០៣​ ខែមករា​ ឆ្នាំ​២០១៩​។
២-​របាយការណ៍​លទ្ធផល​របស់​ គ.ក.ស.ក​ ខេត្ត​ប្រចាំ​ខែ​មករា​ ឆ្នាំ​២០១៩។
៣-​របាយការណ៍​ស្ថានភាព​ស្ត្រី​ យុវវ័យ​ កុមារ​ និងជនងា​យរងគ្រោះ​ តាមវិស័យពាក់ព័ន្ធ​ មានដូចជា​ វិស័យ​អប់រំ​ សុខភាព​ អនាម័យ​ សន្តិសុខ​ស្បៀង​ សង្គមកិច្ច​ ពលកម្ម​កុមារ​ សមភាព​យេនឌ័រ​ និងសន្តិសុខសណ្ដាប់ធ្នាប់ប្រចាំខែមករា​ ឆ្នាំ​២០១៩​ និងពិភាក្សាលេីបញ្ហាពាក់ព័ន្ធផ្សេងៗ៕