ឯកឧត្តម លី សាមិ បើកកិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សាខេត្តខេត្តមណ្ឌលគិរី


នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩
ខេត្តមណ្ឌលគិរី៖ កិច្ចប្រជុំសាមញ្ញលើកទី៥៧ របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំទី៥ អាណត្តិទី២ ក្រោមវត្តមានឯកឧត្តម លី សាមិ សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានអង្គប្រជុំ ឯកឧត្តម ប៉េង សម្បត្តិ អភិបាលខេត្តស្តីទី និងឯកឧត្តម ចឹង សុចន្ថា អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី និងអភិបាលក្រុង/ស្រុកទាំង៥ កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅអគារក្រុមប្រឹក្សាខេត្ត។