រដ្ឋបាលខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត


នៅសាលប្រជុំរដ្ឋបាលខេត្តកំពង់ស្ពឺ នារសៀលថ្ងៃពុធ ២កើត ខែមាឃ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែ កុម្ភៈ ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រោមកិច្ចដឹកនាំប្រជុំរបស់ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ស្ពឺ ដើម្បីត្រៀមរៀបចំផែនការការពារដំណើរដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចនឹងអញ្ជើញធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ នាពេលខាងមុខនេះ ។

កិច្ចប្រជុំនេះក៏មានការចូលរួមពីសំណាក់ ឯកឧត្តម អភិបាលរងខេត្ត មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងទាំងបី និងលោកប្រធានមន្ទីរជុំវិញខេត្ត ប្រធានគណៈបញ្ជាការឯកភាពក្រុង ស្រុក ចូលរួមផងដែរ ។