សម្តេចចៅហ្វាវាំង គង់ សំអុល អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការណ៍ កុដិនិងសមិទ្ធផលនានា នៅ វត្តតាកុល ស្រុកកំពង់ ត្រឡាច


កំពង់ឆ្នាំងៈ កុដិនិង សមិទ្ធផលនានានៅ ក្នុងវត្តតាកុលស្ថិតក្នុង ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោយពីបានដំណើរការសាងសង់រួចរាល់ ត្រូវបានរៀបចំពិធីសម្ពោធដាក់អោយប្រើប្រាស់ នៅព្រឹកថ្ងៃទី ៨ ខែកុម្ភះ ឆ្នាំ២០១៩ ក្រោមអធិបតីភាពសម្តេចចៅហ្វាវាំង គង់ សំអុលឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីព្រះបរមរាជវាំងដោយ
មានការចូលរួមពីឯកឧត្តមទេសរដ្ឋមន្រ្តី គុយ សុផល ឯកឧត្តម ហ៊ី ណាត ឯកឧត្តមអៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តម ម៉ាត់ ម៉ូត លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងព្រះសង្ឃ លោកលោកស្រីប្រធានអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុក ឃុំ សិស្សានុ
សិស្ស និងប្រជាពុទ្ធបរិស័ទសរុបចំនួន១.១១៥នាក់ផងដែរ។

លោកឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច បានថែ្លងអោយដឹងថាៈសមិទ្ធផលនានាក្នុងវត្តតាកុលស្ថិតក្នុងឃុំពានី ស្រុកកំពង់ត្រឡាច ដែលដាក់សម្ពោធអោយប្រើប្រាស់នៅពេលនេះរួមមានកុដិ១ខ្នងបណ្តោយ១២×១០ម៉ែត្រ,ផ្លូវបេតុង១ខ្សែស្មើនិង១០០ម៉ែត្រ,បង្គន់អនាម័យ៤បន្ទប់និងធ្វើរូបចម្លាក់ចំនួន៤កន្លែង ចំណាយអស់ថវិកាសរុបចំនួន៥៣.១៨០ដុល្លា។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ សម្តចចៅហ្វាវាំង គង់ សំអុល បានមានថ្លែង កោត
សរសើរ ចំពោះ ព្រះចៅអធិការ ព្រះសង្ឃ គណៈ
កម្មការ អាចារ្យវត្ត អាជ្ញាធរដែនដី និង ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលបានរួបរួមសាមគ្គីគ្នា កសាងបាននូវសមទិ្ធផលជាច្រើន ទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រផងដែរ ។
សម្តេចចៅហ្វាវាំង បានមានប្រសាសន៍បញ្ជាក់ទៀតថា ក្នុងរយៈពេល៤០ឆ្នាំ កន្លងទៅនេះ ផ្តើមចេញពីថ្ងៃជ័យជំនះ៧មករា ព្រះរាជាណាចក្រកម្ពុជា មាន
ការផ្លាស់ប្តូរយ៉ាងធំធេង ដែលនឹងស្មានមិនដល់ ។ ពីទឹកដីមួយដែល នៅសល់តែគំនរផេះផង់ ស្លាក
ស្នាមនៃសង្រ្គាម និង អំពើប្រល័យពូជសាសន៍ បានក្លាយមកជាទឹកដីកំពុងមានការអភិវឌ្ឍន៍មានការរីកចំរើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណា
ចក្រហើយការរីកចំរើនទាំងនេះបានដោយសារការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតសម្តេចថ្នាក់ដែលជាប្រមុខដឹកនាំរបស់គណបក្ស
ប្រជាជនកម្ពុជាជាពិសេសនយោបាយឈ្នះឈ្នះសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបានធ្វើប្រទេសជាតិមានស្ថេរភាពៈសន្តិភាព គ្មានតំបន់អប្បគមន៉៍ គឺយើងរស់ក្រោម ដំបូលរដ្ឋធម្មនុញ្ញតែមួយ ក្រោមម្លប់ព្រះមហាក្សត្រតែមួយ មានបាវចនាតែមួយ គឺជាតិ សាសនាព្រះមហាក្សត្រ។

នៅចុងបញ្ចប់សម្តេចចៅហ្វាវាំងបានបំពាក់គ្រឿង
ឥស្សរិយយសដល់ព្រះចៅអធិការវត្ត ប្រគេនបច្ច័យដល់ព្រះចៅអធិការវត្ត ចែកអំណោយដល ស.ស.យ.ក យុវជនស្រឡាញ់សន្តិភាព,លោកគ្រូអ្នកគ្រូ,សិស្សានុសិស្ស និង បានកាត់ខ្សែបូសម្ពោធដាក់អោយប្រើប្រាស់សមិទ្ធផលនានាក្នុងវត្តតាកុលដាក់អោយប្រើប្រាស់ចាប់ពីថ្ងៃនេះផងដែរ៕