ឯកឧត្តម ឡោក ឆាយ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីត្រៀមលក្ខណៈទទួលដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់រុស្ស៊ី


នារសៀលថ្ងៃព្រហស្បតិ៍ ៣កើត ខែមាឃ ឆ្នាំច សំរឹទិ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភាឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការស្តីទីព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីត្រៀមលក្ខណៈទទួលដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់រុស្ស៊ី ដឹកនាំដោយលោកជំទាវ វ៉ាឡីនទីណា ម៉ាត់យាុំងកា(Valentina Matvienko) ប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ៕