សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅអនុវត្តការងារឆ្នាំ២០១៩


(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញបោទកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៨ និងទិសដៅអនុវត្តការងារឆ្នាំ២០១៩ របស់កងយោធពលខេមរភូមិន្ទ។

ពិធីនេះធ្វើឡើងនៅអគ្គមេបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដោយមានការអញ្ជើញចូលពីសំណាក់ រដ្ឋលេខាក្រសួងការពារជាតិ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ អគ្គមេបញ្ជាការរង ព្រមទាំងឧត្តមសេនីយ៍មេបញ្ជាការ ក្រោមចំណុះអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទយ៉ាងច្រើនផងដែរ។

កាលពីព្រឹកមិញ កម្មវិធីបើកនេះបានធ្វើឡើងក្រោមវត្តមាននាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ៕