អភិបាលខេត្ត​ព្រះសីហនុ​ថា​ ​អ្នក​វិនិយោគ​និង​ទេសចរ​ចិន​ជួយ​ជំ​រុ​ញកំនើន​​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស


អភិបាលខេត្ត​ព្រះសីហនុ​ ​ឯកឧត្តម​ ​យន្ត​ ​មីន​ ​បាន​អះអាង​ថា​ ​អ្នក​វិនិយោគ​ ​និង​ទេសចរ​ចិន​ស្នាក់នៅ​ខេត្ត​ព្រះសីហនុ​ ​មាន​ប្រមាណ៧ម៉ឺន​នាក់​ ​បាន​និង​កំពុង​ជួយ​ឱ្យ​បង្កើន​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​។​

​ ​ឯកឧត្តមអភិបាលខេត្ត​ព្រះសីហនុ​មានប្រសាសន៍​នៅក្នុង​ ​កិច្ចប្រជុំ​បូកសរុប​ការ​ស្រង់​ស្ថិតិ​ជំហាន​ដំបូង​ជនបរទេស​ស្នាក់នៅ​ ​និង​ធ្វើអាជីវកម្ម​ក្នុង​ខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​ ​៧​ ​ខែកុម្ភៈ​ ​ឆ្នាំ​ ​២០១៩​ ​កន្លងមក​នេះ​ថា​ ​ការ​វិនិយោគ​របស់​ចិន​នៅ​ខេត្ត​ព្រះសីហនុ​ ​ផ្តល់​ផល​វិជ្ជមាន​យ៉ាងច្រើន​ ​ជួយ​ឱ្យ​ខេត្ត​បង្កើន​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​ ​ក៏ប៉ុន្តែ​វា​មានផល​អវិជ្ជមាន​តិចតួច​ដែរ​។​

​ ​ឯកឧត្តម​បាន​បន្ត​ដោយ​ប៉ាន់ប្រមាណ​ថា​ ​នៅ​ខេត្ត​ព្រះសីហនុ​ ​ប្រជាពលរដ្ឋ​ចន្លោះ​ពី៩០​ ​ទៅ៩៥ភាគរយ​ ​បាន​អបអរសាទរ​ចំពោះ​ការ​វិនិយោគ​ ​និង​ទេសចរ​ចិន​មក​ខេត្ត​ព្រះសីហនុ​។​ ​អា​ជ្ញារ​ធរ​ខេត្ត​បាន​អនុវត្តន៍​គោលនយោបាយ​ ​គៀង​គរ​ចំពោះ​អ្នក​វិនិយោគ​ ​និង​ទេសចរ​ ​ដើម្បី​បង្កើន​ចំណូល​ថវិកាជាតិ​ ​បន្ត​ជ​ម្រុ​ញ​គ្រប់គ្រង​ជនបរទេស​ ​ធានា​ការពារ​សន្តិសុខ​ ​សុវត្ថិភាព​ដល់​វិនិយោគ​ ​និង​ទេសចរ​ ​ធ្វើ​ឱ្យ​ខេត្ត​មានការ​អភិវឌ្ឍ​លឿន​ ​ថ្វីត្បិត​ការ​វិនិយោគ​វា​មានផល​ប៉ះពាល់​ដល់​ហេ​ដ្ឋា​រចនាសម័្ពន្ធ​ ​បរិស្ថាន​ ​ប្រព័ន្ធ​លូ​ ​។​ ​

​បច្ចុប្បន្ន​មាន​សំណង់​អគារ​ធំ​ ​ខ្ពស់​ៗ​ប្រមាណ​ជាង២០០អគារ​ ​កំពុងតែ​កើតឡើង​នៅ​លើទឹក​ដី​ខេត្ត​ព្រះសីហនុ​ ​ហើយ​សង្ឃឹម​ថា​​នៅ​មាន​សំណង់​ជាច្រើន​ទៀត​បន្ត​កើតឡើង​ជាបន្តបន្ទាប់​នា​ពេល​ខាងមុខ​។​ ​

នាយ​ឧត្តមសេនីយ៍​ ​គៀត​ ​ច័ន្ទ​ថា​រិទ្ធ​ ​អគ្គនាយក​អន្តោប្រវេសន៍​ឲ្យដឹង​ថា​ ​ការ​ហូរ​ចូល​យ៉ាង​លឿន​ពី​ជនបរទេស​រាប់​ម៉ឺន​នាក់​ ​និង​​ការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នូវ​សណ្ឋាគារ​ ​កាស៊ីណូ​ ​រី​សត​ ​ខុន​ដូ​ ​រោងចក្រ​ ​សហគ្រាស​ ​ផ្ទះសំណាក់​ ​និង​អាជីវ​កម្ម​ផ្សេង​ៗ​ទៀត​ ​ភាគច្រើន​ការ​វិនិយោគ​ ​និង​អាជីវកម្ម​ជា​ជនជាតិ​ចិន​។​ ​ដូច្នេះ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ ​ក្រុង​ ​ស្រុក​ ​ខេត្ត​ ​បន្ត​អនុវត្ត​នូវ​យន្តការ​ទទួលខុសត្រូវ​ក្នុង​ភូមិសាស្ត្រ​ ​តាមច្បាប់​អន្តោប្រវេសន៍​ ​ច្បាប់​ការងារ​ ​ច្បាប់​ពាណិជ្ជកម្ម​ ​ផ្តល់​ព័ត៌​មាន​ទិន្នន័យ​ជនបរទេស​ស្នាក់នៅ​ ​ដើម្បី​ជ​ម្រុ​ញ​ឱ្យ​ជន​ ​បរទេស​ទៅ​ឱ្យ​សុំ​ប័ណ្ណ​ការងារ​ ​សៀវភៅ​ការងារ​ ​បង្កើន​វិធានការ​ត្រួត​ពិនិត្យ​ផ្លូវច្បាប់​ ​ចំពោះ​ជនបរទេស​ដែល​ស្នាក់នៅ​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​ ​គ្រប់គ្រង​អោយ​បាន​ត្រឹមត្រូវ​។​

​យោង​តាម​របាយការណ៍​ស្តី​ពី​ ​ស្ថិតិ​ជនបរទេស​ស្នាក់នៅ​ ​ធ្វើអាជីវកម្ម​ក្នុង​ខេត្ត​ព្រះសីហនុ​តាម​គោលដៅ​អាជីវកម្ម ២.០៥២ បាន​រក​ឃើញថា​ ​ខេត្ត​ព្រះសីហនុ​មាន​ជនបរទេស​ស្នាក់នៅ​អចិន្ត្រៃយ៍​ចំនួន៤០.៧៧០នាក់​ ​ស្រី៨.៣៨៧នាក់​ ​និង​មាន ៥៧សញ្ជាតិ​ ​ព្រម​ ​ទាំង​មាន​អាជីវកម្ម​ធុន​តូច១៦៧ប្រភេទ​៕​