ពិធីបើកដំណើរការកម្មវិធីសប្បុរសធម៌រួមមិត្តលើកទី ៥ ដើម្បីកៀងគរថវិកា និងសម្ភារៈសិក្សា ឧបត្ថម្ភដល់សិស្សានុសិស្ស និងកុមារកំព្រាដែរកំពុងមានភាពខ្វះខាត និងជួបប្រទះការលំបាកក្នុងការសិក្សា នៅសាលាអនុវិទ្យាល័យ ហ៊ុន សែន រលួស


នៅ​ព្រឹកថ្ងៃអាទិត្យ ០៦ កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៩ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណះអភិបាលខេត្តសៀមរាប អញ្ជើញជាអធិបតីភាពក្នុងពិធីបើកដំណើរការកម្មវិធីសប្បុរសធម៌រួមមិត្តលើកទី ៥ ដើម្បីកៀងគរថវិកា និងសម្ភារៈសិក្សា ឧបត្ថម្ភដល់សិស្សានុសិស្ស និងកុមារកំព្រាដែរកំពុងមានភាពខ្វះខាត និងជួបប្រទះការលំបាកក្នុងការសិក្សា នៅសាលាអនុវិទ្យាល័យ ហ៊ុន សែន រលួស ស្ថិតនៅភូមិដូនកែវ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ ងយ អគ្គនាយក នៃអគ្គនាយកដ្ឋានឧត្តមសិក្សា ក្រសួងអប់រំ យុវជន និង កីឡា និងមានការអញ្ជើញចូលរួមពី លោក និត្យ ប៊ុនឡៃ អគ្គនាយករង នៃអគ្គនាយកដ្ឋានឧត្តមសិក្សា លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង លោក សៀន សុវណ្ណា សាកលវិទ្យាធិកា នៃសាកលវិទ្យាល័យសៅស៍អ៉ីសថ៍អេយសៀខេត្តសៀមរា និស្សិតនៃសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្តុ ។ សិស្សានុសិស្សដែរទទូលបានសម្ភារះសិក្សានាព្រឹកនេះរួមមាន សៀវភៅសរសេរ ប៉ិច ខ្មៅដៃ នំប៉័ង និងថវិកាចំនួន ១ ម៉ឺនរៀល ។ នៅក្នុងកម្មវិធីនេៈផងដែរ ឯកឧត្តម ទៀ សីហា អភិបាល នៃគណះអភិបាលខេត្តសៀមរាប និងលោកជំទាវ ទាង អេង ទៀ សីហា ក៏បានជួយឧបត្ថម្ភនូវថវិកាចំនួន ១លានរៀលផង សម្រាប់ដំណើរការកម្មវិធីនាព្រឹកនេះ ។ ពិធីរៀបចំនៅអនុវិទ្យាល័យ ហ៊ុន សែន រលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។