គណៈកម្មាធិការគណបក្សខេត្ត​ស្ទឹង​ត្រែង​ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខេត្ត​ ឆ្នាំ២០១៨​ និងទិសដៅភារកិច្ចឆ្នាំ២០១៩


នៅព្រឹកថ្ងៃអាទិត្យ​ ៦កេីត​ ខែមាឃ​ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១០​ ខែកុម្ភៈ ឆ្នាំ២០១៩​
ឯកឧត្តម ម៉ុម សារឿន សមាជិកគណៈកម្មាធិការកណ្តាល​ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត​ និងឯកឧត្តម​ ឈឹម​ រចនា​ សមាជិកគណៈកម្មាធិការកណ្តាល​ និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត​ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខេត្ត​ ឆ្នាំ២០១៨​ និងទិសដៅភារកិច្ចឆ្នាំ២០១៩​ នៅស្នាក់ការគណបក្សខេត្ត។ ដោយមានការចូលរួមពី​ សមាជិក​គណៈអចិន្រ្តៃយ៍​គណបក្សខេត្ត និងសមាជិក​ សមាជិកា​គណៈកម្មាធិការគណបក្សខេត្ត​ ​សរុបចំនួន​ ៦៩នាក់​ ស្រី​ ៧នាក់។