ឯកឧត្តម នូ សាខន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំជាមួយអនុប្រធានប្រចាំការគណបក្សក្រុង ស្រុក


ខេត្តកណ្តាល ៖
ព្រឹក ថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០១៩ នេះ ឯកឧត្តម នូ សាខន ប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំជាមួយអនុប្រធានប្រចាំការគណបក្សក្រុង ស្រុក (នៅសាលប្រជុំមន្ទីរបក្សខេត្ត) ដើម្បីណែនាំ ៖
១-ការរៀបចំបញ្ជី និងឯកសារពាក់ព័ន្ធ ដល់បេក្ខជន ក្រុមប្រឹក្សាក្រុង ស្រុក និងការរៀបចំភ្នាក់ងារគណបក្សចូលរួមសង្កេតការណ៍បោះឆ្នោត សម្រាប់ដាក់ជូន គជប
២-ការរៀបចំសមាសភាពក្រុមការងារ ថ្នាក់កណ្តាលចុះជួយស្រុក-ឃុំ
ដោយមានការអញ្ជើញចូលរួមពី ឯឧប្រធានគណៈត្រួតពិនិត្យ,ប្រធានគណៈឃោសនាអប់រំ, ប្រធាន-អនុប្រធានមន្ទីរបក្សខេត្ត សរុបវត្តមាន ២៩ នាក់ ។