វគ្គ​បំប៉ន​ ស្ដី​ពី ការ​ណែនាំ​អនុវត្ត​កម្មវិធី​រៀន​ថ្នាក់​ដំបូង


ព្រៃវែង ៖ ​​​​​​​​​​​​​​​​​​​​​​​​​វគ្គ​បំប៉ន​ ស្ដី​ពី ការ​ណែនាំ​អនុវត្ត​កម្មវិធី​រៀន​ថ្នាក់​ដំបូង ធ្វើ​ឡើង​ក្នុង​គោល​បំណង​បង្កើន​សមត្ថភាព​គ្រូបង្រៀន​សិក្សា​ថ្នាក់​ដំបូង តាម​រយៈ​វិធីសាស្ត្រ​ក្នុង​ការ​បង្រៀន​៧​ចំណុច ឲ្យ​ពង្រឹង​គុណភាព​ការ​បណ្ដុះបណ្ដាល​សិស្ស​​ទទួល​បាន​ចំណេះដឹង​ត្រឹមត្រូវ ច្បាស់លាស់ ឆាប់​ចាំ​បាន​ល្អ និង​គិត​ពិចារណា​បាន​លឿន នឹង​ទទួល​បាន​​ចំនួន​សិស្ស​ជាប់​ឡើង​ថ្នាក់​ជា​អតិបរមា។

ពិធី​បើក​វគ្គ​បំប៉ន​នាព្រឹកថ្ងៃ​ចន្ទ ៧​កើត ខែ​មាឃ ឆ្នាំ​ច ​សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​វិទ្យាល័យ​ព្រះ​អង្គ​ឌួង ខេត្ត​ព្រៃវែង នេះ ត្រូវ​បាន​បើក​ជា​ផ្លូវ​ការ ក្រោម​អធិបតីភាព ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ដោយ​ផ្ទាល់​ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ​បាន​យក​ចិត្ត​ទុក​ថ្នាក់​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​បណ្ដុះបណ្ដាល​​កុមារ​តូច​ឲ្យ​បាន​រឹងមាំ ដើម្បី​ក្លាយ​ជា​ទំពាំង​ដែល​ប្រកប​សមត្ថភាព​នា​ពេល​អនាគត៕