សាលាខេត្តប៉ៃលិនបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកិច្ចការនារី ខេត្តប៉ៃលិន


កាលពីព្រឹកថ្ងៃចន្ទ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលាខេត្តប៉ៃលិនបានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកិច្ចការនារី ខេត្តប៉ៃលិន ត្រូវបានតែងតាំងលោកស្រី ចន្ទ ថាវី ប្រធានមន្ទីរថ្មី ដោយលោកស្រី សៀង សុនីដា ត្រូវបានចូលនិវត្តន៍ ។ ពិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត អភិបាលរងខេត្ត ព្រមទាំងកងកម្លាំងទាំងបី មន្ទីរជុំវិញខេត្តសរុបប្រមាណ ១៧៥នាក់។