គម្រោងសាងសង់លូក្បាលប្រឡាយ ចំនួនពីរកន្លែង ស្ថិតក្នុងភូមិពាក់ស្នែងចាស់ ឃុំពាក់ស្នែង ស្រុកអង្គរធំ បានបញ្ចប់រួចរាល់ជាស្ថាពរ


នៅព្រឹកថ្ងៃ ច័ន្ទ ០៧កើត ខែ មាឃ ឆ្នាំច សំរិទ្ឋិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១១ ខែ គុម្ភៈ ឆ្នាំ ២០១៩ មន្ត្រីទីចាត់ការផែនការ និងវិយោគសាលាខេត្តសៀមរាប បានចុះទៅបិទគម្រោងមូលនិធិឃុំ-សង្កាត់ឆ្នាំ២០១៨ សាងសង់លូក្បាលប្រឡាយ ចំនួនពីរកន្លែង ស្ថិតក្នុងភូមិពាក់ស្នែងចាស់ ឃុំពាក់ស្នែង ស្រុកពាក់ស្នែង ខេត្តសៀមរាប ។

ក្រោយពីការសាងសង់លូក្បាលប្រឡាយ ចំនួនពីរកន្លែងរួចរាល់ជាស្ថាពរ មុននឹងដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រុមការងារក៏បានធ្វើការពិនិត្យបច្ចេកទេសនូវភាពធន កំរាស់ ប្រវែងបណ្តោយរបស់សំណង់ ដោយមានការទទួលខុសត្រូវពីអ្នកម៉ៅការ មុននឹងក្រុមការងារខេត្តទទួលយកជាផ្លូវការ។

ក្រោយពីការពិនិត្យរបស់ក្រុមការងារបច្ចេកទេសមក ឃើញថាលូទាំងពីរកន្លែងនេះ គឺអ្នកម៉ៅការបានអនុវត្តទៅតាមលក្ខ័ណ្ឌនៃកិច្ចសន្យា ទាំងទំហំ បរិមាណដែលបានចុះកិច្ចសន្យាជាមួយរដ្ឋបាលឃុំ ។

សូមបញ្ជាក់ផងដែរថា ការសាងសង់នេះប្រើប្រាស់រយៈពេល ៤៥ថ្ងៃ និងមានការធានាសុពលភាពរយៈពេល ០៦ខែ ៕