អភិបាលខេត្តសៀមរាប​ បានអនុញ្ញាតអោយក្រុមហ៊ុន​ Omura Ceratec Co.,Ltd​ ជួួបពិភាក្សាការងារ​លើគម្រោងសាកល្បង​អំពីបច្ចេកវិទ្យាថ្មី​សាងសង់កម្រាល​ និងចិញ្ចេីមផ្លូវដោយបេតុងជ្រាបទឹក


រសៀលថ្ងៃអង្គារ​ ៨កេីត​ ខែមាឃ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី១២​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ តាមរយៈព្រមព្រៀងរវាងJICA និងមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្ត ឯកឧត្តម​ ទៀ​ សីហា​ អភិបាលខេត្តសៀមរាប​ បានអនុញ្ញាតអោយក្រុមហ៊ុន​ Omura Ceratec Co.,Ltd​ ជួួបពិភាក្សាការងារ​ និងអនុវត្តសាកល្ប(Pilot Project)​ ដេីម្បីធ្វេីបទបង្ហាញអំពីបច្ចេកវិទ្យាថ្មី​ សាង់សង់កម្រាល​ និងចិញ្ចេីមផ្លូវដោយបេតុងជ្រាបទឹក​ តាមបណ្តោយផ្លូវ​ ២ធ្នូ​ ប្រវែង​ ៩៣ម៉ែត្រ​ ពីចំណុចប្រសព្វ​ Pub Street ដល់មុខក្លោងទ្វារមន្ទីរពេទ្យបង្អែកខេត្តសៀមរាប រួមមានកម្រាលផ្លូវ ចំណត និងចិញ្ចើមផ្លូវ​ ដែលគម្រោងនេះចាប់ផ្តើមអនុវត្តថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០១៩ គ្រោងបញ្ចប់ទាំងស្រុងក្នុងខែមិថុនា ឆ្នាំ២០១៩។ ជំនួបពិភាក្សានេះ ក៏មានការចូលរួមពី​ លោក​ ពិន​ ប្រាកដ​ អភិបាលរងខេត្ត​ លោកនាយករដ្ឋបាលខេត្ត​ មន្ទីរ​ អង្គភាព​ ជំនាញដែលពាក់ព័ន្ធ​ និងសាលាក្រុងសៀមរាប។

គម្រោងសាកល្បងនេះមានគោលបំណងរួមចំណែកការពារទឹកជំនន់ ដក់លើផ្លូវ​ និងចិញ្ចើមផ្លូវក្នុងទីក្រុង ដោយប្រើកម្រាលដុំបេតុងជំរាបទឹក (Permeable Interlocking Block Pavement)ជាបច្ចេកវិទ្យា​ និងស្តង់ដារជប៉ុន​៕