ឯកឧត្តម ស៊ូ សិរី អភិ អញ្ជើញដឹកនាំកិច្ចប្រជុំដកបទ ពិសោធន៍របស់គណៈកម្មាធិការត្រួតពិនិត្យគ្រឿង ញៀនខេត្ដព្រះវិហារ និងដើម្បីត្រៀមចូលរួមសន្និបាតបូក សរុបការងារព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន


ព្រះវិហារ៖នៅព្រឹកថ្ងៃពុធ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះវិហារ ឯកឧត្តម ស៊ូ សិរី អភិ បាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជើញដឹកនាំកិច្ចប្រជុំដកបទ ពិសោធន៍របស់គណៈកម្មាធិការត្រួតពិនិត្យគ្រឿង ញៀនខេត្ដ និងដើម្បីត្រៀមចូលរួមសន្និបាតបូក សរុបការងារព្យាបាល និងស្ដារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នាថ្ងៃខាងមុខនិងចែកប័ណ្ណ សរសើរ ផ្តល់ថវិកាជូនបណ្ដាមន្ទីរអង្គភាព ព្រម ទាំងភូមិ ស គ្មានគ្រឿងញៀន ប្រជាការពារភូមិ ដែលមានស្នាដៃល្អក្នុងប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសាលប្រជុំធំ ជាន់ទី៣សាលាខេត្តព្រះវិហារ៕