ឯកឧត្តម ឈឹម ផលរវុណ៖ បើសិន១០ឆ្នាំទៅមុខ គ្មានសម្ដេចតេជោ ដឹកនាំប្រទេស តើខ្មែរមាននរណាដែលអាចដឹកនាំជំនួសសម្ដេចតេជោបាន?


ថ្លែងក្នុងកម្មវិធីសំឡេងការពិត ដើម្បីប្រជាជន ឯកឧត្តម ឈឹម ផលរវុណ សមាជិកគណៈកម្មាធិការកណ្តាល និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា៖ បើសិន១០ឆ្នាំទៅមុខ គ្មានសម្ដេចតេជោ ដឹកនាំប្រទេស តើខ្មែរមាននរណាដែលអាចដឹកនាំជំនួសសម្ដេចតេជោបាននេះ នេះដែលខ្ញុំព្រួយបារម្មណ៍រឿងនឹង។

ឯកឧត្តម បានមានប្រសាសន៍បន្តថា ឯកឧត្តម មិននិយាយលើកជើងន​រណា ឬបណ្តុះបង្អប់នរណាក្នុងបក្សនេះ បក្សនោះ ឬបក្សប្រជាជនកម្ពុជាទេ ខ្ញុំឈរលើខ្ញុំជាពលរដ្ឋម្នាក់ដែលខ្ញុំដឹងគុណ៧មករា ខ្ញុំត្រូវព្រួយបារម្មណ៍ថាបើ១០ឆ្នាំក្រោយសម្ដេចតេជោ លោកមិនឈរជាបេក្ខជនាយករដ្ឋមន្ត្រីទៀត ដោយប្រការណាមួយ ខ្ញុំព្រួយបារម្មណ៍។

ឯកឧត្តមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបង្ហាញថាឯកឧត្តមពិតជាមានភព្វសំណាងណាស់ ដែលរស់នៅក្រោមការដឹកនាំរបស់សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម បានទទួលស្គាល់ថាសំណាងរបស់ឯកឧត្តម គឺជាជីវិតដែលរស់ក្នុងការដឹកនាំរបស់សម្ដេចតេជោ ចុះមនុស្សយើងមិនមានការវិវត្តនទៅមុខចាស់ឬក៏ស្លាប់ទៅ តើកូនខ្ញុំ ចៅរបស់ខ្ញុំ ដែលវាចាប់រស់ រស់បន្ដ ដែលគ្មានសម្ដេចតេជោ ដឹកនាំប្រទេសនោះ។

បើសិន១០ឆ្នាំទៅមុខ គ្មានសម្ដេចតេជោ

ឯកឧត្តម ឈឹម ផលរវុណ៖ បើសិន១០ឆ្នាំទៅមុខ គ្មានសម្ដេចតេជោ ដឹកនាំប្រទេស តើខ្មែរមាននរណាដែលអាចដឹកនាំជំនួសសម្ដេចតេជោបាន?

បាន​បង្ហោះ​ដោយ យុវជន៧មករា នៅ ព្រហស្បតិ៍ 14 កុម្ភៈ 2019