ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម ឡុង សុវណ្ណ អញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តបុណ្យផ្កាប្រាក់សាមគ្គី


ខេត្តព្រះវិហារ៖នៅរសៀលថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៩ នេះនៅវត្តពើងព្រះគោបានរៀបចំពិធី សូត្រមន្តបុណ្យផ្កាប្រាក់សាមគ្គី ក្រោមអធិបតី ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រះវិហារ និងមានការចូលរួមពីកងកម្លាំងទាំងបី និងប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអជ្ញាធរស្រុកត្បែងមានជ័យ និងពុទ្ធបរិស័ទចំណុះជើងវត្ត

ក្នុងឱកាសនោះដែរឯកឧត្តម អ៊ុន ចាន់ដា អភិ បាលខេត្តព្រះវិហារ មានប្រសាសន៍លើកឡើងក្នុងពិធីនេះ ៖

1-ប្រែក្លាយតំបន់វត្តនេះជាតំបន់អេកូទេសចរ ដើម្បីអោយភ្ញៀវទេសចរមកកំសាន្ត ព្រោះទីវត្តអារ៉ាមនេះនៅជាប់ជើងភ្នំត្បែងជាទីដ៏សាកសិទ្ធ

2-រៀបចំនៅទីធ្លាវត្តអោយស្រស់ស្អាត និងមានភាពទាក់ទាញ ។

3-សូមចូលរួមបន្តរក្សាសុខសន្តិភាព និងកុំជឿតាមការញុះញ៉ុងរបស់ជនអគតិ ព្រោះប្រទេសរបស់យើងមានរីកចំរើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា ។ក្នុងពិធីនេះដែរបានប្ច័យចំនួន៣៨,៣៤៥,០០០ រៀល និង ១,៦០០ ដុល្លារ។