ឯកឧត្ដម​ បណ្ឌិត​អុិត​ សំហេង​ បានទទួល​ជួប​ ឯកឧត្ដម​ HORINOUCHI HIDEHISA ឯកអគ្គរាជទូត​ ជប៉ុន​ ដែល​បាន​ មក​ជូន​ដំណឹង​ ផ្លូវការ​ អំពី​ប្រព័ន្ធ​ថ្មី​ របស់​ជប៉ុន​ ក្នុង​ការ​ទទួល​ ពលករ​កម្ពុជា​ ឲ្យ​ទៅ​ធ្វើការ​ នៅ​ ជប៉ុន


ថ្ងៃ​ទី​ ១៨កុម្ភៈ​ឆ្នាំ​២០១៩នេះ​
ឯកឧត្ដម​ បណ្ឌិត​អុិត​ សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​បានទទួល​ជួប​ ឯកឧត្ដម​ HORINOUCHI HIDEHISA
ឯកអគ្គរាជទូត​ ជប៉ុន​ ដែល​បាន​ មក​ជូន​ដំណឹង​ ផ្លូវការ​ អំពី​ប្រព័ន្ធ​ ថ្មី​ របស់​ជប៉ុន​ ក្នុង​ការ​ទទួល​ ពលករ​កម្ពុជា​ ឲ្យ​ទៅ​ធ្វើការ​ នៅ​ ជប៉ុន​ ជាលក្ខណៈ​ពលករ​ ពេញ​សិទ្ធិ​ មិន​មែន​ ជា​កម្មសិក្សា​ការី​ ដូច​ មុន​ទៀត​ទេ​។
ភាគី​ជប៉ុន​ ស្វាគមន៍​ ឯកឧត្ដម​បណ្ឌិត​ អុិត​សំហេង​​ នឹង​ទៅ​ ជប៉ុន​ នា​សប្ដាហ៍​ទី​៣​ខែ​មិនា​ ដេីម្បី​ ចុះកិច្ចព្រមព្រៀង​ អនុវត្តន៍​ ប្រព័ន្ធ​ថ្មី​នេះ​។
ប្រព័ន្ធ​ថ្មី​នេះ​ ត្រូវ​អនុវត្តន៍​ ចាប់​ពី​ ខែមេសា​ ឆ្នាំ​២០១៩​តទៅ​ ។ ភាគី​ជប៉ុន​សង្ឃឹម​ថា​នឹង​អាច​ ផ្ដល់​ ការ​ងារ​ បន្ថែម​ ជូន​ ពលករ​កម្ពុជា​។
បច្ចុប្បន្ន​ យើង​មាន​ ៩១០០​នាក់​ កំពុង​ធ្វើការ​នៅ​ជប៉ុន​ ដែល​មាន​ប្រាក់​ឈ្នួល​ ជា​ មធ្យម​ ១​៥០០ដុល្លារ​ក្នុង​មួយ​ខែ​ ។
​ឯកឧត្ដម​បណ្ឌិត​អុិត​ សំហេង​ វាយ​តម្លៃ​ ល្អ​ ចំពោះ​ ប្រព័ន្ធ​ថ្មី​នេះ​ ចាត់​ទុក​ជា​ជំហាន​ថ្មី​មួយ​ទៀត​នៃ​ចំណង​មិត្តភាព​និង​កិច្ច​សហប្រតិបត្តិការ​រវៀង​ប្រទេស​ទាំងពីរ​កម្ពុជា​ ជប៉ុន​។