ការងារសាងសង់ស្ថានីយបូមទឹកកខ្វក់ទាំង ៤កន្លែង​ ក្នុងខេត្តព្រះសីហនុ សម្រេចបាន៨០%ហើយ


ការងារសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន៤កន្លែងដើម្បីកុំឱ្យទឹកកខ្វក់ហូរចូលសមុទ្រ នៅឆ្នេឯករាជ្យ ឆ្នេរសុខា អូរស្អាត និងឆ្នេរអូរឈើទាល ព្រមទាំងការងាររៀបចំប្រព័ន្ធលូបេតុង និងទុយោជ័រស្វិតHDPE ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី​ ២៧ ខែវិច្ឆិកា ឆ្នាំ​ ២០១៨ រហូតមកដល់ពេលនេះ ការងារសាងសង់ស្ថានីយទាំង ៤កន្លែង​ សម្រេចបាន៨០%ហើយ។ ដោយស្ថានីយបូមទឹកកខ្វក់ទី១ និងទី២​ នឹងត្រូវបញ្ចប់នាបំណាចខែកុម្ភៈនេះ ចំណែកឯស្ថានីយបូមទឹកកខ្វក់ទី៣ និងទី៤ នឹងបញ្ចប់នាពាក់កណ្តាលខែមិនាខាងមុខនេះ។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា​ ៕