ខេត្តក្វាងទុងចង់សហការជាមួយកម្ពុជាលើវិស័យព័ត៌មាន ទេសចរណ៍ វប្បធម៌ និងវិទ្យាសាស្រ្ត


ភ្នំពេញ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦–លោកស្រី Huang Ling ប្រធានក្រុមប្រឹក្សារដ្ឋបាល សារព័ត៌មានបោះពុម្ពផ្សាយ វិទ្យុ ភាពយន្ត និងទូរទស្សន៍ខេត្តក្វាងទុង នៃសាធារណរដ្ឋប្រជាមានិតចិន បានជម្រាបនៅ ក្នុងជំនួបសម្តែងការគួរសមជាមួយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននា រសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងព័ត៌មានថា ខេត្តក្វាងទុងនៃប្រទេស ចិនមានបំណងចង់មកសិក្សាឈ្វេងយល់ ដើម្បីជំរុញកិច្ចសហ ប្រតិបត្តិការរវាង ខេត្តក្វាងទុង និងប្រទេសកម្ពុជា លើវិស័យផ្សព្វផ្សាយព័ត៌មាន វិស័យទេសចរណ៍ វប្បធម៌ និងវិទ្យាសាស្រ្ត
ជាដើម។
លោកស្រីប្រធានក៏បានបញ្ជាក់ថា ខេត្តក្វាងទុង នៃប្រទេសចិន ចង់ភ្ជាប់នូវទំនាក់ ទំនងថ្នាក់រដ្ឋ និងខេត្តក្វាងទុង ក៏ដូចជារវាងផ្នែកសហគ្រាសក្រុមហ៊ុន ក្នុងការផ្សព្វផ្សាយ ព័ត៌មានរបស់កម្ពុជាជាមួយក្រុមហ៊ុន និងផ្នែកផ្សព្វផ្សាយរបស់ខេត្តក្វាងទុង។
លើសពីនេះ លោកស្រីប្រធាន ក៏បានអញ្ជើញឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងគណៈប្រតិភូក្រសួង ព័ត៌មានកម្ពុជា ចូលរួមការតាំងពិព័រណ៍ នៃការជួបជុំថ្នាក់ អន្តរជាតិនៅលើ វិស័យផលិតភាពយន្តឯកសារ ដែលមានបណ្តាប្រទេសចំនួន ៦០ ចូលរួមក្នុងព្រឹត្តិការណ៍នោះ ហើយការតាំងពិព័រណ៍នេះ នឹងធ្វើឡើងនាខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ។
លោកស្រីក៏បានបញ្ជាក់បន្ថែមថា បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ប្រធានាធិបតី ចិន ស៊ី ជិនពីង (Xi Pingping) ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់ចិន នាពេលកន្លងទៅថ្មីៗនេះ បានជំរុញ ឱ្យដំណើរការនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ចិន-កម្ពុជា ជាពិសេស ខេត្តក្វាងទុងជា មួយកម្ពុជា កាន់តែវិវត្តន៍រីកចម្រើនលើវិស័យព័ត៌មាន។
ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសម្តែងនូវការគាំទ្រ និងជំរុញដល់គម្រោងនៃកិច្ច សហប្រតិបត្តិការ រវាងប្រទេសទាំងពីរកម្ពុជា-ចិន ទទួលបានជោគជ័យ ពិសេសកិច្ច សហការលើវិស័យ ផ្សព្វផ្សាយរបស់កម្ពុជា និងខេត្តក្វាងទុង នៃប្រទេសចិន បានជោគជ័យ៕

11

012

12

13

14

16

21